សូមស្វាគមន៏លោកអ្នកមកកាន់​​ ANGLE HOTEL AND RESORT.....

ការផ្ដល់ជូនពិសេស

ព្រះរាជាណាចក្រកម្ពុជា

        ព្រះរាជាណាចក្រកម្ពុជា រឺ កម្ពុជា (អ.ស.អ.: [kɑmˈpuˈciə], ការបញ្ចេញសំឡេងខ្មែរ: [កាំ'ពុ'ជា]) ឈ្មោះ​ផ្លូវ​ការ ព្រះរាជាណាចក្រកម្ពុជា ​ជា​ប្រទេស​មួយ​ស្ថិត​នៅ​ផ្នែក​ខាង​ត្បូង​នៃ​ទៀប​កោះ​ឥណ្ឌូ​ចិននៅ​អាស៊ីអាគ្នេយ៍។ ដែលមាន​ផ្ទៃដី​សរុប​រួម ១៨១ ០៣៥ សហាតិមាត្រ​ការ៉េ (គីឡូម៉ែត្រ​ការ៉េ) ប្រទេស​នេះ​មាន​ព្រំដែន​ជាប់​ថៃ​នៅ​ខាង​លិច​ឆៀង​ខាង​ជើង លាវ​ខាង​កើត​ឆៀង​ខាង​ជើង វៀតណាម​នៅ​ខាង​កើត និង​ឈូងសមុទ្រថៃ​នៅខាង​លិច​ឆៀង​ខាង​ត្បូង។ មាន​ប្រជាជន​ជាង ១៤,៨ លាន​នាក់ កម្ពុជា​គឺ​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​ទី​៧០​ក្នុង​ពិភព​លោក។ សាសនា​ផ្លូវការ​គឺ​ព្រះពុទ្ធសាសនាថេរវាទ ដែល​ត្រូវ​បាន​កាន់​ដោយ​ប្រជាជន​កម្ពុជា​ប្រហែល ៩៥%។ ក្រុម​ជន​ជាតិ​ភាគ​តិច​នៃ​ប្រទេស​នេះ​រួម​មាន​វៀតណាម ចិនហាន ចាម និង​កុលសម្ព័ន្ធភ្នំ ៣០ ផ្សេងៗ​ទៀត។[៧] រាជធានី​ និង ​ទីក្រុង​ធំ​បំផុត​គឺ ​ភ្នំពេញ ដែលជា​មជ្ឈមណ្ឌល​នយោបាយ សេដ្ឋកិច្ច និង ​វប្បធម៌​នៃ​កម្ពុជា។ ព្រះរាជាណាចក្រ​នេះ​កាន់​របប​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ដែល​មាន​ព្រះ​បាទ នរោត្តម-សីហមុនី ដែលជា​ព្រះមហាក្សត្រ​មួយ​អង្គ​ដែល​ត្រូវបានជ្រើស​តាំង​ដោយ​ក្រុម​ប្រឹក្សា​រាជបល្ល័ង្ក ជា​ប្រមុខរដ្ឋ។ ប្រមុខ​រដ្ឋាភិបាល​គឺ ហ៊ុន-សែន ដែល​លោក​ថ្មីៗ​នេះ​គឺ​ជា​មេ​ដឹកនាំ​ដែល​ស្ថិតក្នុងតំណែង​យូរ​បំផុត នៅ​អាស៊ី​អាគ្នេយ៍​និង​បាន​ដឹកនាំ​កម្ពុជា​អស់​រយៈពេល​ជាង ​២៥ ឆ្នាំមក​ហើយ។ ឈ្មោះ​បុរាណ​របស់​កម្ពុជា​គឺ "កម្ពុជៈ" (សំស្ក្រឹត: कंबुज)។[៨] នៅ​ឆ្នាំ​ ៨០២ ​នៃ ​គ.ស. ព្រះ​បាទ​ជ័យវម៌្មទី២​បាន​ប្រកាស​ព្រះ​អង្គ​ឯង​ជា​ព្រះ​មហាក្សត្រ ដែល​កត់សម្គាល់ឱ្យឃើញនូវ​ការ​ចាប់កកើត​នៃ​អធិរាជាណាចក្រ​ខ្មែរដ៏រុងរឿង​អស់​រយៈពេល​ជាង​ ៦០០​ ប្លាយឆ្នាំ និង​នាំឱ្យ​ព្រះ​មហាក្សត្រ​សោយ​រាជ្យ​បន្ត​បន្ទាប់​ត្រួតត្រា​ភាគដ៏ធំ​នៃ​អាស៊ី​អាគ្នេយ៍ និង​​ប្រមូលផ្ដុំ​អំណាច ព្រម​ទាំង​ភោគ​ទ្រព្យ​ដ៏​ច្រើន​លើស​លប់។ ព្រះ​រាជាណាចក្រឥណ្ឌូបនីយកម្ម​មួយនេះ​បាន​កសាង​ប្រាសាទ​បូជនីយដ្ឋាន​នានា ដូចជា​អង្គរវត្ត និង​បាន​សម្រួល​ដល់​ការ​ផ្សព្វផ្សាយ​ព្រហ្មញ្ញ​សាសនា ក្រោយ​មក​ព្រះពុទ្ធសាសនា​នៅ​អាស៊ី​អាគ្នេយ៍​ភាគ​ច្រើន។ បន្ទាប់​ពី​ការ​ធ្លាក់​អង្គរ​ទៅដៃ​អយុធ្យា​នៅ​សតវត្ស​ទី​១៥ កម្ពុជា​បាន​ប្រែ​ក្លាយ​ជា​ប្រទេស​ចំណុះ​មួយ​នៅ​ចន្លោះ​ប្រទេស​ជិត​ខាង​របស់​ខ្លួន​រហូត​ដល់​ប្រទេស​ត្រូវ​បាន​ធ្វើ​អាណានិគមកិច្ច​ដោយ​ពួក​បារាំង​នៅ​ពាក់​កណ្ដាល​សតវត្ស​ទី​១៩។ កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​បារាំង​មក​វិញ​នៅ​ឆ្នាំ ១៩៥៣។

        កម្ពុជា​បាន​ងើប​មុខ​ឡើង​វិញ​ប៉ុន្មានឆ្នាំ​ក្រោយ​មក​ក្នុង​មណ្ឌល​នៃ​ឥទ្ធិពល​សង្គមនិយម ជា​សាធារណរដ្ឋប្រជាមានិតកម្ពុជា​រហូត​ដល់​ឆ្នាំ​ ១៩៩៣។ បន្ទាប់​ពី​ប៉ុន្មាន​ឆ្នាំ​នៃ​គម្លាត​ឆ្ងាយ ប្រជាជាតិ​ដែល​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ដោយ​សារ​សង្គ្រាមមួយនេះ បាន​បង្រួប​បង្រួម​គ្នាឡើង​វិញ​ក្រោម​របប​រាជាធិបតេយ្យ​នៅ​ឆ្នាំ ១៩៩៣ និង​បាន​ស្គាល់នូវ​ការ​រីក​ចម្រើន​យ៉ាង​លឿន​ក្នុង​វិស័យ​សេដ្ឋកិច្ច និង​ធនធានមនុស្ស ដែល​ពេល​នោះកំពុង​តែ​រស់រានឡើង​វិញក្រោយ​ពី​ប៉ុន្មាន​ទសវត្ស​នៃ​សង្គ្រាមរដ្ឋប្បវេណី​មក។ កម្ពុជា​ធ្លាប់​មាន​កំណត់ត្រា​មួយ​ក្នុង​ចំណោម​កំណត់ត្រា​សេដ្ឋកិច្ច​ដ៏​ល្អ​បំផុត​នៅ​អាស៊ី ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ជា​មធ្យម ៦,០% ក្នុងរយៈ​ពេល​ ១០ ​ឆ្នាំ​ចុង​ក្រោយ​នេះ។ វិស័យ​វាយនភណ្ឌ កសិកម្ម សំណង់ សម្លៀកបំពាក់ និង ​ទេសចរណ៍​ដ៏​ខ្លាំងក្លា​បាន​នាំ​ឱ្យ​មាន​ការ​បណ្ដាក់​ទុន​បរទេស និង​ការ​ដោះដូរ​ពាណិជ្ជកម្ម​អន្តរជាតិ។[៩] នៅ​ឆ្នាំ​២០០៥ ស្រទាប់​រ៉ែប្រេង និង​ឧស្ម័ន​ធម្មជាតិ​ត្រូវ​បាន​រក​ឃើញ​ខាង​ក្រោម​ទឹក​ក្នុង​ទឹក​ដី​កម្ពុជា និង​គ្រានោះដែរ​និស្សារណកម្ម​ពាណិជ្ជកម្មនឹង​ចាប់ផ្ដើម​ក្នុង​ឆ្នាំ ​២០១៣ ចំណូល​ប្រេង​ទាំងមូល​អាច​ជះ​ឥទ្ធិពល​ដល់​សេដ្ឋកិច្ច​កម្ពុជា​យ៉ាង​ខ្លាំង។[១០] ទោះបីមានការរីកចម្រើនខាងសេដ្ឋកិច្ចយ៉ាងណាក្ដី ពេលតែមួយក្នុងឆ្នាំ ២០១៣ នោះដែរ លិបិក្រមអភិវឌ្ឍន៍មនុស្ស (លអម) ចាត់ថ្នាក់កម្ពុជាក្នុងចំណាត់ថ្នាក់ទី១៣៨ (រួមជាមួយ លាវ) ក្នុងលក្ខខណ្ឌនៃការអភិវឌ្ឍមនុស្សចង្អុលបង្ហាញថាកម្ពុជាមានការរីកចម្រើនពីមធ្យមមកទាបមកទល់​សព្វថ្ងៃនេះ។[១១]


Online Reservation

ប្រតិទិន

Angel Hotel ផ្លូវលេខ. 6, សង្កាត់ ទឹកល្អក់៣, ខ័ណ្ឌទួលគោក, ភ្នំពេញ កម្ពុជា
ទូរស័ព្ទ: +855 069 666 707 / +855 097 505 2828FAX :E-mail: voeun.ratha@gamil.com

រក្សាសិទ្ធិ © ២០១៤ ដោយ​ វឿនរដ្ឋា​
កែសម្រួលដោយ សួ​ លីឡាយ នៅខែ ធ្នូ​ ឆ្នាំ២០២០